លោកស្រី អនុសេនីយ៍ទោ ពេជ្រ មិនា អត្តលេខ៨២៧២៦ មន្ត្រី នៃក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ចំណុះ បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានបណ្តេញចេញ
ភ្នំពេញ ៖ អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តា ជ្រាបថា បច្ចុប្បន្ននេះលោកស្រី ពេជ្រ មិនា មិនមែនជាមន្ត្រីនគរបាលជាតិបម្រើការងារនៅបណ្ឌិត្យសភា នគរបាលកម្ពុជាទៀតនោះទេ។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ អនុសេនីយ៍ទោ ពេជ្រ មិនា អត្តលេខ៨២៧២៦ មន្ត្រី នៃក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ចំណុះ បណ្ឌិត្យសភានគរបាលកម្ពុជា តាមរូបភាព ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
អាស្រ័យហេតុដូចនេះ សូមសាធារណជន មេត្តាជ្រាបជាពត៌មាន៕
អរគុណសន្តិភាព
![]()
អរគុណសន្តិភាព

