ពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសប្បុរសជននានា ជូនអង្គភាពទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង ព្រមទាំងសប្បុរសជននានា រួមមាន ថវិកា អង្ករ សម្ភារៈ ភេសជ្ជៈ ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងឱសថ មួយចំនួនធំ តាមរយៈ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ឯកឧត្តម នៃ គង់ បានមានប្រសាសន៍ថ្លែងនូវការគោរពដឹងគុណជាអនេក ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង ដែលមានមនសិការស្នេហាជាតិពិតៗ ប្រយុទ្ធតស៊ូប្តូរផ្តាច់ប្រឆាំងខ្មាំង សត្រូវ ឈ្លានពាន ហ៊ានពលីជីវិត ការពាបូរណភាពទឹកដី មិនឲ្យខ្មាំសត្រូវរំលោភបំពានបានឡើយ ។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និង នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែងអំណរគុណជា ពន្លឹកចំពោះ ស្មារតីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរវាងសមរភូមិក្រោយនិងសមរភូមិមុខ ។
តាងនាមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សូមថ្លែងអំណរគុណ ដល់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងមន្ត្រីរាជ នៃរដ្ឋបាលខេត្តព្រះសីហនុ និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ថវិកា ប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារៈ មួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសូមគោរពជូនពរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងមន្ត្រីរាជរដ្ឋបាលខេត្តព្រះសីហនុ និងសប្បុរសជនទាំងអស់ សូមមាន សុខភាពល្អ ប្រាជ្ញាវៀងវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច បន្តដឹកនាំនាវាកម្ពុជាឆ្ពោះដល់ត្រីយសុភ័ក្រមង្គលសំបូររុងរឿង និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អរគុណសន្តិភាព
![]()
អរគុណសន្តិភាព

