ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃជ្រើសរើសលើសំណើរគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៦ ដើម្បីបញ្ជូនទៅក្រសួងមុខងារសាធារណៈ
ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាលើសំណើគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើគម្រោងទាំងអស់ និងសម្រេចជ្រើសរើសគម្រោងចំនួន ៤ រួមជាមួយគម្រោងបម្រុងចំនួន ៤ ផ្សេងទៀត ដាក់ជូនថ្នាក់ដឹកនាំក្រសួងសម្រេច ដើម្បីបញ្ជូនទៅក្រសួងមុខងារសាធារណៈ រួមមាន៖
១-គម្រោងឆ្ពោះទៅមូលដ្ឋាន របស់អាជ្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក.
២-គម្រោងពង្រឹងប្រសិទ្ធភាពរបស់អាជ្ញាធរកណ្តាលរបស់ក្រសួងយុត្តិធម៌ របស់អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
៣-គម្រោងរៀបចំផែនការសកម្មភាពរបស់អង្គភាពចំណុះក្រសួងយុត្តិធម៌ របស់នាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
៤-គម្រោងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រឌីជីថលលូបនីយកម្មក្នុងវិយ័យយុត្តិធម៌ របស់ក្រុមការងារឌីជីថលក្រសួងយុត្តិធម៌
សមាសភាពចូលរួមរួមមាន៖ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន តំណាងអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង សរុបប្រមាណ ៣០រូប៕
អរគុណសន្តិភាព

