ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត និងការអញ្ធើញចូលរួមដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៃ ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត ដែលបានប្រារព្ធឡើងនៅគណៈកម្មាធិការជាតិការបោះឆ្នោត (NEC) ហើយដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រទេសជប៉ុនបាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយយើងសង្ឃឹមថា ប្រព័ន្ធនេះ ដែលបានផ្តល់ជូនតាមរយៈជំនួយឥតសំណងរបស់ប្រទេសជប៉ុន នឹងចូលរួមចំណែកក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង