ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារចុះពិនិត្យ និងរុះរើផ្ទះចាស់ទ្រុឌទ្រោម ដើម្បីផ្ដល់ការអនុញ្ញាតជូនដល់ម្ចាស់ផ្ទះអាចធ្វើការសាងសង់ផ្ទះថ្មីឡើងវិញចំនួន ៥ល្វែង
ខេត្តស្ទឹងត្រែង ៖ ក្ដីកង្វល់ជាយូរឆ្នាំរបស់ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ត្រូវបានបញ្ចប់ដោយស្នាមញញឹម និងភាពជឿជាក់ ខណៈដែលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារចុះពិនិត្យ និងរុះរើផ្ទះចាស់ទ្រុឌទ្រោម ដើម្បីផ្ដល់ការអនុញ្ញាតជូនដល់ម្ចាស់ផ្ទះអាចធ្វើការសាងសង់ផ្ទះថ្មីឡើងវិញចំនួន ៥ល្វែង រួមមាន៖ ផ្ទះលេខ ០៤, ០៦, ០៨, ១០ និងផ្ទះលេខ១២ ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង នៅសាលប្រជុំវីដេអូសាលាខេត្ត។
រដ្ឋបាលខេត្ត សូមជូនពរពូបង និងក្រុមគ្រួសារ សូមមានសេចក្ដីសុខ សុភមង្គល និងរកទទួលទានមានបានគ្រប់ៗក្រុមគ្រួសារ៕ ប្រភពរដ្ឋបាលខេត្ត


