ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ក្នុងអំឡុងពេលនៃបេសកកម្ម នៅក្រៅប្រទេសនាសប្តាហ៍ក្រោយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចការងារ នៅប្រទេសស្វីស និងបារាំង ផងដែរ។

ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដែលនៅទីនោះឯកឧត្តមគ្រោងនឹងជួបជាមួយប្រធាន គណៈប្រតិភូមកពីប្រទេសមួយចំនួនផងដែរ។ នៅចុងបញ្ចប់នៃបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីជួបជាមួយឯកឧត្តម Jean-Noel Barrot រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋបារាំង។ ឯកឧត្តម ប្រាក់ សុខុន នឹងពិភាក្សាការងារជាមួយសមភាគីបរទេសនានា ដើម្បី ពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានសក្តានុពលសម្រាប់ផល ប្រយោជន៍ទៅវិញទៅមក៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង