ព័ត៌មានជាតិសន្តិសុខសង្គម មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនៅក្រុងកំពង់ចាម គឺបណ្តាលមកពីទីតាំងនោះ ចឹងសោះ By MTV Today On Jan 31, 2026 ខេត្តកំពង់ចាម ៖ ជាការវាយតម្លៃបឋម មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនៅក្រុងកំពង់ចាម គឺបណ្តាល មកពីទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ម៉ែត្រ ទៅ ៦ម៉ែត្រ និងម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែលមកដល់ពេលនេះ បានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ។ ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញជាវិធានការ ២ចំណុចភ្លាមៗ៖ ១.រដ្ឋបាលខេត្ត បានប្រើប្រាស់កម្លាំងសមត្ថកិច្ច ហាមឃាត់ការធ្វើចរាចរណ៍ និងធ្វើដំណើចេញចូល តំបន់បាក់ស្រុតច្រាំងទន្លេ ជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។ ២. រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល និងស្នើសុំអន្តរាគមន៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត និងក្រសួងធនធានទឹក ដើម្បីស្នើសុំការចុះពិនិត្យ វាយតម្លៃលក្ខណៈបច្ចេកទេស និងពិនិត្យលទ្ធភាពក្នុងការស្តារ និងសាងសង់សំណង់ច្រាំងទន្លេឡើងវិញ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣១ ខែមករានេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងរដ្ឋបាលខេត្ត បានចុះមកដល់ទីតាំងកើតហេតុរួចហើយ៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint