សម្តេចពិជ័យសេនា ទៀ បាញ់ បដិសេធ និងច្រានចោលចំពោះការផ្សាយមិនពិតរបស់សារព័ត៌មានថៃមួយចំនួន!
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី២៨ ខែមករា នេះថា សម្តេចសូមបដិសេធ និងច្រានចោលចំពោះការផ្សាយមិនពិតរបស់សារព័ត៌មានថៃមួយចំនួនដែលថា សម្តេចបានទាក់ទងមកភាគីថៃ ដើម្បីសុំផ្អាកជម្លោះ គឺជាព័ត៌មានបំបែកបំបាក់ ញុះញង់ មួលបង្កាច់ បំផ្លើសការពិត ដែលនាំឲ្យមានការយល់ច្រឡំ។ សម្តេចពិជ័យសេនា ក៏បានសូមឲ្យប្រជាពលរដ្ឋខ្មែរស្តាប់ព័ត៌មានដែលចេញផ្សាយដោយស្ថាប័នរបស់រាជរដ្ឋាភិបាល និងព័ត៌មានដែលមានប្រភពច្បាស់លាស់៕
អរគុណសន្តិភាព

