ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស ទី២ នៃប្រទេសព្រុយណេ

ប្រទេសហ្វីលីពីន ៖ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស ទី២ នៃប្រទេសព្រុយណេ នៅកោះសេប៊ូ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីមិត្តភាពយ៉ាងស៊ីជម្រៅ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសព្រុយណេ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង