ករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្ទះលេខ១០០៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ

ភ្នំពេញ ៖ នៅវេលាម៉ោង១៧និង០០នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្ទះលេខ១០០៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ជាន់ឡៅតឿ ចំនួន ០១បន្ទប់ រួមមាន កង្ហារ ០១, គ្រែ ០១, ទូ ០១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
នៅវេលាម៉ោង១៧:៣០នាទី នាថ្ងៃខែ ឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង០៨ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង