រដ្ឋមន្ត្រីការពារជាតិកម្ពុជា ស្វាគមន៍មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិក និងនាវា USS CINCINNATI
ខេត្តព្រះសីហនុ ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ ឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និងឡើងទស្សនកិច្ចលើនាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) ដែលបានចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក ដែលប្រព្រឹត្តទៅនៅ មូលដ្ឋានសមុទ្ររាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕
អរគុណសន្តិភាព

