កម្ពុជាសូមស្វាគមន៍ ការវិលត្រឡប់មកជាថ្មី នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ Netherland បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព
ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កម្ពុជាសូមស្វាគមន៍ ការវិលត្រឡប់មកជាថ្មី នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ Netherland បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព។
ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ១.៩២៧នាក់ ដែលមាន ៤០សញ្ជាតិ និងនាវិកចំនួន ៨២២នាក់ ដែលមាន ៤០សញ្ជាតិ បានចុះពីនាវាទេសចរណ៍ WESTERDAM សញ្ជាតិ Netherland មានប្រវែង ២៨៥.២២ម៉ែត្រ និងទទឹងប្រវែង ៣២.២០ម៉ែត្រ ជម្រៅ៨.១ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ៕

