សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា នឹងយាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះមហាក្សត្រក្នុងព្រះរាជពិធី សម្ពោធសួនច្បារ ព្រះនរោត្ដម សីហនុ នៅ Fère en Tardenois សាធារណរដ្ឋបារាំង
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា នឹងយាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះមហាក្សត្រក្នុងព្រះរាជពិធី សម្ពោធសួនច្បារ ព្រះនរោត្ដម សីហនុ នៅ Fère en Tardenois សាធារណរដ្ឋបារាំង ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៦ ខាងមុខនេះ៕
by Norodom sihamoni
by Norodom sihamoni

