ធនាគារជាតិនៃកម្ពុជា បានសម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទមួយចំនួនចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទមួយចំនួនចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិបានចេញសេចក្តីប្រកាស មានន័យទាំងស្រុង ៖
សេចក្តីប្រកាសព័ត៌មាន
ស្តីពីការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា ។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ធនាគារជាតិនៃកម្ពុជា សម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចំនួន ២០ ចេញពីបញ្ជីនៅធនាគារជាតិ នៃកម្ពុជា ដែលមានដូចខាងក្រោម៖

១. ខេមរា ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
២. ប្លូ ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
៣. ស្មាយ ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
៤. ខ្មែរអង្គរ ហ្វាយនែន ភីអិលស៊ី ទីតាំង រាជធានីភ្នំពេញ
៥. សកល ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
៦. អេស អេច ជី ហ្វាយនែន ភីអិលស៊ី ទីតាំង រាជធានីភ្នំពេញ
៧. អេអេហ្វជី ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
៨. លីដ-ធី អាយ ភី អេស ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
៩. រស្មីសិរីមង្គល ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
១០. ជីប៊ីអាយធី ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
១១. ស៊ី.ខេ ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
១២. យូនីដា ហ្វាយនែន ម.ក ទីតាំង រាជធានីភ្នំពេញ
១៣. កូនកសិករ ហ្វាយនែន ភីអិលស៊ី ទីតាំង ខេត្តកំពត
១៤. អូស៊ីដាហ្វ ហ្វាយនែន ម.ក ទីតាំង ខេត្តកណ្តាល
១៥. ឥណទាន លើកស្ទួយសមត្ថភាព គ្រួសារ ម.ក ទីតាំង ខេត្តកំពង់ចាម
១៦. អរ អែន ឌី ប៊ី ហ្វាយនែន ភីអិលស៊ី ទីតាំង ខេត្តបាត់ដំបង
១៧. ស៊ី វី អេ ហ្វាយនែន ម.ក ទីតាំង ខេត្តកំពង់ស្ពឺ
១៨. ភូមិន្ទ ក្រេឌីត ភីអិលស៊ី ទីតាំង ខេត្តកំពង់ស្ពឺ
១៩. ខេ អ៊ី ភី ហ្វាយនែន ម.ក ទីតាំង ខេត្តកំពង់ស្ពឺ
២០. ពន្លឺកសិករខ្មែរ ម.ក ទីតាំង ខេត្តបន្ទាយមានជ័យ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តា ជ្រាបជាព័ត៌មាន ៕

ព័ត៌មានដែលជាប់ទាក់ទង