ពួកទាហានសៀមបន្តបាញ់គ្រាប់បែកចង្កោមប្រភេទM46 តាមរយៈគ្រាប់កាំភ្លេីងធំ១៥៥មមចូលបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទង្វេីការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រេីប្រាស់គ្រាប់បែកចង្កោម
ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹងចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង កសិដ្ឋានរបស់យើង ព្រៃរបស់យើង ភូមិរបស់យើង ហើយនៅទីនោះជាយូរបន្ទាប់ពីការបាញ់ផ្លោងរួច មើលមិនឃើញ គ្មានស្លាកស្នាម និងនៅរង់ចាំ។
នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានសៀមបន្តបាញ់គ្រាប់បែកចង្កោមប្រភេទM46 តាមរយៈគ្រាប់កាំភ្លេីងធំ១៥៥មមចូលបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទង្វេីការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រេីប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរមួយទៅហេីយ បន្ថែមលេីសនេះការបាញ់ប្រហារនេះមកលេីភូមិឋានផ្ទះសំបែងប្រជាពលរដ្ឋដែលទង្វេីនេះកាន់តែរំលោភបំពាន់លេីច្បាប់អន្តរជាតិមួយចំនួនបន្ថែមទៀត៕

