គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ស្តីពីការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ក្រោមបរិបទឧស្សាហកម្ម ៤.០ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គម្រោងលើកកម្ពស់សមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្រោមបរិបទឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហាររបស់ក្រុមនិស្សិត។
កម្មវិធីនេះបានធ្វើឡើងក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល១៨ខែ នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕ MISTI
![]()

