ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការច្រានចោលចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃដែលបានឈ្លានពានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះ។
ព័ត៌មានដែលជាប់ទាក់ទង