សមត្ថកិច្ចទប់ស្កាត់ម៉ូតូប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ចំនួនមួយគ្រឿង នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទប់ស្កាត់ម៉ូតូប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន០១គ្រឿង ដែលបង្កជាសំឡេងបំពងរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ សមត្ថកិច្ចបានណែនាំអប់រំ​ និងធ្វេីកិច្ចសន្យា​ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យ​ម្ចាស់​ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕
ព័ត៌មានដែលជាប់ទាក់ទង