ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការពារប្រទេសឡាវ ក្នុងឱកាសខួប ៥០ឆ្នាំ នៃទិវាជាតិឡាវ

ប្រទេសឡាវ ៖ នៅថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ ខាំលៀង ឧថាក់កែសន (Khamlieng Outhakaisone) រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។
ជំនួបនេះ បានធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (០២ ធ្នូ ១៩៧៥ – ០២ ធ្នូ ២០២៥)។
ការចូលរួមនេះ បង្ហាញពីការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំថែមទៀត៕ អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង