លទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃ

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃ។
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ។
ខ្ញុំសង្ឃឹម និងជឿជាក់ថាកិច្ចប្រជុំបន្ទាប់ រវាងយោធភូមិភាគ៤ ជាមួយយោធភូមិភាគ២(ថៃ) និងយោធភូមិភាគ៥ ជាមួយយោធភូមិភាគ១(ថៃ)
នឹងប្រកបដោយភាពជោគជ័យ និងសន្តិវិធី។
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ | ខេត្តត្រាត ប្រទេសថៃ
ព័ត៌មានដែលជាប់ទាក់ទង