ថៃ បានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះដែលជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស

“ថៃ បានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាក៏ដោយ។
គួររំលឹកថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនោះបញ្ជាក់យ៉ាងច្បាស់ថា ទីនោះគឺជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើរបស់ថៃនេះ ជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ”។

“ដោយសារទង្វើឈ្លានពានរបស់ភាគីថៃនេះ កម្ពុជាសូមអំពាវនាវជាពិសេសប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យភាគីថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសគឺអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា”៕ អរគុណសន្តិភាព
“In response to this aggressive action by the Thai side, Cambodia urges the international community—particularly partner countries that helped broker this hard-won ceasefire and wish to see it fully and effectively implemented—to demand that Thailand immediately cease its aggressive actions and fully respect international law, especially Cambodia’s sovereignty and territorial integrity.”
(Statement by the spokesperson of the Ministry of National Defense, 2 pm, August 4, 2025)

ព័ត៌មានដែលជាប់ទាក់ទង