អ្នកវាយប្រហារនៅពីក្រោយ APTs គឺជាក្រុមឧក្រិដ្ឋជនអុីនធឺណិតដែលមានការរៀបចំល្អ ឬក្រុមដែលគាំទ្រដោយរដ្ឋ

តើអ្វីទៅជាការវាយប្រហារក្នុងទម្រង់ ​APT?
ជាទូទៅ APTs តំណាងឱ្យកម្រិតខ្ពស់នៃគ្រោះថ្នាក់តាមអុីនធឺណិត ដោយសារតែការរួមបញ្ចូលគ្នានៃបច្ចេកទេសទំនើប ភាពអត់ធ្មត់គ្មានកំណត់ និងការលើកទឹកចិត្តខ្ពស់របស់តួអង្គដែលនៅពីក្រោយពួកគេ។ ការយល់ដឹងអំពីលក្ខណៈពិសេសទាំងនេះគឺជាជំហានដំបូងដ៏សំខាន់ក្នុងការបង្កើតយុទ្ធសាស្រ្តការពារដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងទាំងនេះ។
ថ្មីៗនេះប្រទេសសឹង្ហបុរីបានធ្វើការប្រកាសជាសាធារណៈអំពីការវាយប្រហារដោយក្រុម APT មានឈ្មោះថា UNC3886 ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ​(CII) របស់ខ្លួន ហើយបាននឹងកំពុងបន្តយ៉ាងសកម្ម។
APTs ខុសគ្នាពីការវាយប្រហារតាមអុីនធឺណិតភាគច្រើនដោយសារតែពួកវាមិនមែនជាការវាយប្រហារស្វ័យប្រវត្តិដោយមេរោគកុំព្យូទ័រធម្មតានោះទេ។ អ្នកវាយប្រហារនៅពីក្រោយ APTs គឺជាក្រុមឧក្រិដ្ឋជនអុីនធឺណិតដែលមានការរៀបចំល្អ ឬក្រុមដែលគាំទ្រដោយរដ្ឋ ដែលមានធនធាន ភាពអត់ធ្មត់ និងលទ្ធភាពបច្ចេកទេសដើម្បីរក្សាការវាយប្រហាររយៈពេលវែងប្រឆាំងនឹងគោលដៅជាក់លាក់។ នេះមានន័យថាការការពារតាមបែបប្រពៃណីដែលផ្តោតលើការទប់ស្កាត់ការវាយប្រហាររហ័ស ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹង APTs នោះទេ៕ by Cyber Aware: @OUPNarith
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង