ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញដែលជាសមាសភាពនៃក្រុមការងារដឹក​នាំ និងក្រុមការងារបចេ្ចកទេសរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី។
ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈ​សារការី និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលយកធាតុចូលបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយសង្គតិភាព៕ អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង