សន្តិសុខសង្គម នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ និងបានបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ By PA THOM PRESS On Jul 7, 2025 ភ្នំពេញ៖ ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ធំ ឃាត់ខ្លួននៅថ្ងៃទី១៨ ខែមិថុនានេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ មិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន “សែកស្អុយ” និងបានបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។ ជនសង្ស័យ ឈ្មោះ ប៉ែន សូត្រ ភេទប្រុស អាយុ៤៤ឆ្នាំ ដែលមានព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈ ស្មើ អនុរដ្ឋលេខាធិការ មានទីលំនៅផ្ទះលេខ ១០០២ ផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint