ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងទីម័រឡេស្តេ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះទីម័រឡេស្តេ ចូលជាសមាជិកពេញលេញរបស់អាស៊ាន។
បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរៀបចំអាហារថ្ងៃត្រង់ជូនដំណើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ផងដែរ៕ អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង