ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងក្បាលដីបង្ហើយ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុជូនប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងក្បាលដីបង្ហើយ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនួន៦ ៣៥៥បណ្ណ ប្រារព្ធធ្វើឡើងនៅ សាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូននូវរបាយការណ៍សង្ខេប អំពីការចុះវាស់វែងដីធ្លី ចំពោះក្បាលដីដែលបានវាស់វែងបញ្ចប់នេះ ក្រុមការងារនឹងបន្តខិតខំអនុវត្ត តាមនីតិវិធី ដោយបន្តជំរុញការងារវិនិច្ឆ័យ បញ្ជូនទិន្នន័យ និងគូសក្បាលដី ព្រមទាំង ជំរុញដល់ការបិទផ្សាយជា សាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដើម្បីបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅចុងឆ្នាំ២០២៧ ស្របតាមគោលនយោបាយគន្លឹះរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយឡែកមន្ទីរសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១០ភូមិ នៅក្នុងភូមិសាស្ត្រស្រុក ស្វាយចេក និងស្រុកម៉ាឡៃ ក្នុងនោះឃុំតាផូ ចំនួន៤ភូមិ ស្មើនឹង៥ ០៤៥បណ្ណ រួមមាន៖ ភូមិពង្រចំនួន១ ៣៥៤បណ្ណ ភូមិព្រេចក្តីចំនួន១ ១៩៨បណ្ណ ភូមិបន្ទាត់បោះចំនួន១ ៧៤៦បណ្ណ និងភូមិគោកកីចំនួន៧៤៧បណ្ណ និងស្រុកម៉ាឡៃ ឃុំម៉ាឡៃចំនួន៦ភូមិ ស្មើនឹង១ ៣១០បណ្ណ រួមមាន៖ ភូមិត្រសេកជ្រុំចំនួន១៦៩បណ្ណ ភូមិដំបូកវិលចំនួន៣៦១បណ្ណ ភូមិវត្តចាស់ចំនួន២២៥បណ្ណ ភូមិដូងចំនួន១៨៩បណ្ណ ភូមិកណ្តាលចំនួន២៧១បណ្ណ និងភូមិក្បាលស្ពានចំនួន ៩៥បណ្ណ។
ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារមន្ទីរ ក្រុមការងារចុះវាស់វែង ដែលបានខិតខំយ៉ាងសស្រាក់ស្រាំសម្រេចបានលទ្ធផល បញ្ចប់ការវាស់វែងដោយជោគជ័យ។
ឯកឧត្ដម ក៏បានបញ្ជាក់ថា ចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យបងប្អូនទទួលបានបណ្ណកម្មសិទ្ធិដីធ្លីប្រើប្រាស់ដោយស្រប់ច្បាប់ កាត់បន្ថយនូវជម្លោះដីធ្លី ក្រោយពេលទទួលបានបណ្ណកម្មសិទ្ធដីធ្លីស្រប់ច្បាប់បងប្អូនប្រជាពលរដ្ឋយកទៅប្រេីប្រាស់តាមតម្រូវ។ ដោយបណ្ណកម្មសិទ្ធដីធ្លីមួយសន្លឹក គីមានបញ្ជាក់ពីព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ដោយគ្មាននរណាម្នាក់អាចក្លែងបន្លំបានឡើយ។
ឯកឧត្ដម សាយ សំអាល់ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានរៀបចំនូវគោលនយោបាយដ៏ត្រឹមត្រូវ និងបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ហើយក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ក៏បានការដាក់គោលដៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥នេះ សំដៅដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លីទាំងអស់ តាមរយៈការពង្រឹងសិទ្ធិនិងការគ្រប់គ្រងដីធ្លីបានល្អនិងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា នេះជាលេីកទី២ហេីយ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុទ្រុងទ្រាយធំ ដោយកាលពីចុងឆ្នាំ២០២៤កន្លងទៅ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយ៍កម្ម និងសំណង់ ក៏បានអញ្ជេីញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត ចំនួន ១០ ១៥៨បណ្ណផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង