ព័ត៌មានជាតិ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា By PA THOM PRESS On Apr 29, 2025 នារសៀល ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈចំនួន ៣ រួមមាន៖ (១) ការពង្រឹងការគ្រប់គ្រងមន្ត្រីសង្ឃគ្រប់ឋានានុក្រម (២) ការរៀបចំបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ និង (៣) បញ្ហាប្រឈមផ្សេងៗ (ការដោះស្រាយអធិករណ៍នៅតាមសាលាគណរាជធានី ខេត្តនីមួយៗ)។ ក្នុងកិច្ចប្រជុំនេះមានការយាង និមន្តចូលរួមពីសំណាក់ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ សម្ដេចព្រះវនរ័ត មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី២ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងសម្ដេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint