សន្តិសុខសង្គម ការរមួលទងពងស្វាស ភាគច្រើនកើតលើបុរសដែលមានវ័យជំទង់ ឬទើបតែពេញវ័យ By PA THOM PRESS On Apr 9, 2025 អ្វីជាជំងឺរមួលទងពងស្វាស ( Testicular torsion ) ? ការរមួលទងពងស្វាស ភាគច្រើនកើតលើបុរសដែលមានវ័យជំទង់ ឬទើបតែពេញវ័យ ត្រូវបានចាត់ទុកជាជំងឺបន្ទាន់ ដែលទាមទារការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ដើម្បីអោយការព្យាបាលមានប្រសិទ្ធិភាពខ្ពស់ ។ ១) តើអ្វីជាជំងឺរមួលទងពងស្វាស? ការរមួលទងពងស្វាសជាការរមួលនៃរចនាសម្ព័ន្ធខ្សែមេជីវិតឈ្មោល និងសរសៃឈាមរបស់ពងស្វាសដែលនាំអោយមានការកកស្ទះសរសៃឈាមទៅចិញ្ចឹម ពងស្វាស(ischemia) ។ ២) រោគសញ្ញានៃជំងឺរមួលទងពងស្វាស – ការចាប់ផ្តើមឈឺ ភ្លាមៗ បន្ទាប់ពីលេងកីឡា រឺ លំហាត់ប្រាណ – ឈឺចុកចាប់ខ្លាំងនៅត្រង់ពងស្វាសម្ខាង – ពងស្វាស មានសភាពកន្ទ្រាក់ទាញទៅលើបើប្រៀបធៀបនឹងម្ខាងទៀត – ពងស្វាសហើមធំ រឹង ប្រែពណ៍ខុសធម្មតា – អាចមានសញ្ញាចង្អោរ ចង់ក្អួត ក្តៅខ្លួន ជាដើម។ ៣) រោគវិនិច្ឆ័យអមគ្លីនិក – អេកូនៅតំបន់ទងពងស្វាស ដើម្បីរកមូលហេតុច្បាស់លាស់ (Testicular Ultrasound) – អេកូសរសៃឈាមទៅចិញ្ចឹមពងស្វាស (Doppler Testicular Ultrasound) ៤) ការព្យាបាល ការវះកាត់ ត្រូវធ្វើឡើងបន្ទាន់ ក្នុងករណី រកឃើញថាមានជំងឺរមួលទងពងស្វាស ។ ក្នុងការវះកាត់ យើងអាចវាយតម្លៃជាក់ស្តែងលើស្ថានភាពនៃពងស្វាស ៖ – រយៈពេលក្រោម ៦ម៉ោង អាចនៅមានឈាមមកចិញ្ចឹមវិញ បន្ទាប់ពីពន្លានៃការរមួល យើងអាចដេរផ្ជាប់នឹងថង់ពងស្វាស (surgery detorsion + Orchidopexy) ។ – រយៈពេលលើសពី៦ ទៅ១២ម៉ោង ក្នុងលក្ខខណ្ឌ បើក្នុងការវះកាត់ពងស្វាសមិនមានឈាមទៅចិញ្ចឹមវិញទេ យើងនឹងធ្វើការកាត់ពងស្វាសដែលខូចនោះចេញតែម្តង (Orchidectomy)។ បើបងប្អូន មានបញ្ហាឈឺចុកចាប់នៅតំបន់ពងស្វាស សូមប្រញាប់អញ្ជើញមកជួបជាមួយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និង ព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់៕ មន្ទីរពេទ្យកាល់ម៉ែត អរគុណសន្តិភាព Urological Illustrations by Fairman Studios for American Urological Association patient education materials Share FacebookTelegramEmailLinkedinPrint