សន្តិសុខសង្គម យ៉ាងហោចណាស់មួយថ្ងៃមានមនុស្ស៥នាក់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស By PA THOM PRESS On Mar 17, 2025 យ៉ាងហោចណាស់មានមនុស្សស្លាប់៥នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកលើសល្បឿន មិនគោរពសិទិ្ធ មិនប្រកាន់ស្តាំ បត់មិនគោរពសិទ្ធិនិងច្បាប់បង្កគ្រោះថ្នាក់ និងវ៉ាប្រជែង៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint