ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគណនីរបស់អតិថិជន និងការឃាត់ទុក បង្កក ឬលើកលែងការឃាត់ទុក បង្កកគណនីរបស់អតិថិជន
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគណនីរបស់អតិថិជន និងការឃាត់ទុក/បង្កក ឬលើកលែងការឃាត់ទុក/បង្កកគណនីរបស់អតិថិជន។
គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យ និងអនុវត្តដោយផ្ទាល់តាមដីកា ឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ច ដោយពុំតម្រូវឱ្យមានការស្នើសុំការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជាទៀតឡើយ។
ធនាគារជាតិនៃកម្ពុជាមិនមានសមត្ថកិច្ចក្នុងការបកស្រាយ ឬពន្យល់បន្ថែមទៅលើចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចនោះទេ៕
អរគុណសន្តិភាព

