ផ្ទុះហ្គាសឆេះទូកនេសាទ និងលិចនៅសមុទ្រខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត ២នាក់សង្គ្រោះបាន នឹង២នាក់ទៀតកំពុងបាត់ខ្លួន

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ១១ៈ៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានករណីទូកនេសាទមួយគ្រឿងបានផ្ទុះហ្គាស បណ្តាលឱ្យឆេះ និងលិចចូលក្នុងទឹកសមុទ្រ ស្ថិតនៅចំណុចខាងលិចឈៀងខាងជើងកោះដូង ប្រមាណ ១,៧០០ម៉ែត្រ ក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមព័ត៌មានបឋម ទូកនេសាទដែលជួបហេតុការណ៍នេះមានមនុស្សជិះនៅលើទូកចំនួន ៥នាក់ ក្នុងនោះមានមនុស្សម្នាក់បានស្លា.ប់ មនុស្ស២នាក់បាត់ខ្លួន ២នាក់ទៀតត្រូវបានជួយសង្គ្រោះ នឹង២នាក់ទៀតកំពុងបាត់ខ្លួន៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង