សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ

ខេត្តសៀមរាប ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ ខណៈពិធីនេះ ប្រារព្ធធ្វើនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញអុជធូបទៀន ថ្វាយគ្រឿងសក្ការបូជា ដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទសបារមី រក្សាទឹកដី ថ្វាយព្រះពរជ័យ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។‎
‎ជាមួយគ្នានេះសម្ដេច និងលោកជំទាវបណ្ឌិតក៏បានប្រសិទ្ធពរដល់កងទ័ព ជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និង បួងសួងសុំសេចក្តីសុខឱ្យប្រទេសជាតិ សូមឱ្យកម្ពុជាជៀសផុតពីជំងឺឧបទ្រពចង្រៃនានា ចៀសផុតពីគ្រោះធម្មជាតិ ព្រមទាំងទទួលបាននូវកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចរីកកាន់តែមានភាពរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕ by AKP
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង