ព័ត៌មានជាតិសន្តិសុខសង្គម គ្រាប់បែកចង្កោម ដែលនៅសេសសល់ពីសង្គ្រាមចោរឈ្លានពានថៃ នៃទិសឧត្តរមានជ័យ និងទិសបន្ទាយមានជ័យ អង្គការ CMAC បាននិងកំពុងបន្តបោសសម្អាត By MTV Today On Jun 12, 2026 នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅទិសខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលជាសំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃ នៅតាមលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គម។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ឯកឧត្តម ហេង រតនា បានបន្ថែមថា៖ “រួមគ្នាផ្តល់ក្តីសង្ឃឹម និងកសាងអនាគតរុងរឿងជូនប្រជាជនដែលជាអ្នករងគ្រោះដោយសារសង្គ្រាមពានឈ្លានរបស់ថៃ និងកាន់កាប់បូរណភាពទឹកដីកម្ពុជា”។ សូមរម្លឹកថា នៅក្នុងសង្គ្រាមឈ្លានពានទាំងពីរលើកនៅឆ្នាំ២០២៥ ថៃបានទម្លាក់គ្រាប់បែក និង បាញ់ផ្លោងបំផ្លិចបំផ្លាញទៅលើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ក្នុងនោះថៃបានប្រើប្រាស់ផ្សែងពុល គ្រាប់បែកចង្កោម ជាដើម ដែលជាប្រភេទអាវុធដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM)៕ by AKP អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint