ស្រ្តីម្នាក់រួមជាមួយអង្គរក្ស ធ្វើសកម្មភាពវាយបំផ្លាញទ្រព្យអ្នកដទៃ បានទទួលកំហុសនិងសងសំណងដល់ភាគីរងការខូចខាត
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ៧មករា ចុះពិនិត្យមើលទីតាំងមានវិវាទ នៃការសាងសង់រោងដែកប្រក់ស័ង្កសី មានទីតាំងស្ថិតនៅផ្លូវលេខ១៤៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រហូតនារសៀល ថ្ងៃទី២២ ខែឧសភា នេះផងដែរ លោកអធិការនគរបាលខណ្ឌ៧មករា បានអញ្ជើញភាគីទាំងសងខាង យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មកអធិការដ្ឋាននគរបាល ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕
អរគុណសន្តិភាព

