តំបន់ប្រតិបត្តិការសឹករងសៀមរាប បានទទួល ថវិកា ប្រេងឥន្ធនៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ពីឯកឧត្តម គណៈអភិបាលខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានប្រគល់ជូន ថវិកា ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគ មួយចំនួនផ្តល់ជូនកងកំលាំងរបស់តំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលកំពុងឈរជើងនៅទិសទី២ យោធភូមិភាគទី៤ ។
តាងនាមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងតំបន់ប្រតិបត្តិការសឹករងសៀមរាបយោធភូមិភាគទី៤ ទាំងអស់សូមថ្លែងអំអរគុណដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីរាជាការរបស់រដ្ឋបាលខេត្តសៀមរាបទាំងអស់ ដែលបានជួយឧបត្ថម្ភ ថវិកា ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរសំរាប់ចែកជូនតាមរយៈតំបន់ប្រតិបត្តិការសឹករងសៀមរាប យោធភូមិភាគទី៤ ដល់សមរភូមិមុខដែលកំពុងឈរជើងត្រៀមការពារនៅទិសទី២ យោធភូមិភាគទី៤។
សូមគោរពជូនពរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមន្ត្រីរាជការទាំងអស់ សូមមាន សុខភាពល្អ ប្រាជ្ញាវៀងវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច បន្តដឹកនាំខេត្តសៀមរាប អោយមានសុភ័ក្រមង្គលសំបូររុងរឿង និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង