ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និង ឧត្តមសេនីយ៍ទោម្នាក់ ព្រមទាំងជនសង្ស័យ២នាក់ផ្សេងទៀតនឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន អគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅរសៀលនេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងឆាំងអំពើពុករលួយ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតនឹងបញ្ជូនទៅតុលាការ នៅវេលាម៉ោង៤ៈ៣០រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់៕
អរគុណសន្តិភាព

