ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តគោលនយោបាយភូមិ-សង្កាត់ -មានសុវត្ថិភាព ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៩នាក់ពង្រឹងអនុវត្តបង្ការទប់ស្កាត់បទល្មើសមុនថ្ងៃបុណ្យចូលឆ្នាំឈានមកដល់។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងស្មារតីអង្គប្រជុំនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦លើវិធានការបង្ការបង្រ្កាបបទល្មើសមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចាត់ផែនផ្នែកជំនាញនិងប៉ុស្ដិ៍ទាំង១១ជំរុញ ពិនិត្យ ស្រាវជ្រាវលើសមាសភាពសង្សយ័ រួមទាំងមុខ សញ្ញាងាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនិងគ្រឿងញៀន។
នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២២ៈ០០នាទី កម្លាំងជំនាញខណ្ឌបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍បានធ្វើការបង្ក្រាបជាក់ស្តែងករណីប្រមូលផ្តុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់។
វត្ថុតាងត្រូវដកហូតយកបាន ៖ ក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច ជារបស់ជនសង្ស័យឈ្មោះ នូ សំខាន់ ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរសព្ទដៃចំនួន៨គ្រឿង ។
ចំពោះមុខកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងចំណាត់ការជាសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី អនុវត្តន៍តាមនិតិវីធី៕
អរគុណសន្តិភាព
អរគុណសន្តិភាព
