ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជានាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលម៉ាឡេស៊ី និងកោតសរសើរចំពោះការដឹកនាំរបស់ភាគីមិត្តម៉ាឡេស៊ី ដែលបានដឹកនាំការងារយ៉ាងរលូន (IOT – AOT) ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជាមិត្តក្នុងអាស៊ាន ដែលបានជួយគាំទ្រលើប្រទេសកម្ពុជា ជាពិសេសក្នុងសង្កេតការណ៍ ផ្ទៀងផ្ទាត់លើការអនុវត្តសេចក្តីប្រកាសរួម និងចូលរួមចំណែកក្នុងការអនុវត្តបទឈប់បាញ់យ៉ាងមានប្រសិទ្ធភាព ដោយបានចុះដល់ទីតាំងផ្ទាល់ ឃើញផ្ទាល់ ស្តាប់ផ្ទាល់ និងបានយកនិយាមការលើទីតាំងជាក់ស្តែង ព្រមទាំងចងក្រងរាល់សកម្មភាពនាពេលកន្លងមក ក្នុងស្មារតីបន្ធូរបន្ថយភាពតានតឹង រកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។
ក្រោយបញ្ចប់បេសកកម្ម AOT ដែលដឹកនាំដោយម៉ាឡេស៊ី កម្ពុជាក៏សូមស្វាគមន៍មិត្តហ្វីលីពីន ដែលនឹងត្រូវមកបន្តវេនដឹកនាំការងារក្រុមអ្នកសង្កេតការណ៍អាស៊ានបន្ត ក្នុងឆ្នាំ២០២៦នេះ៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង