ព័ត៌មានជាតិ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិទ្យាល័យ ជា ចាន់តូ By MTV Today On Feb 21, 2026 ខេត្តកំពង់ធំ ៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិទ្យាល័យ ជា ចាន់តូ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ គណៈគ្រប់គ្រងនៃបណ្តាគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលជាច្រើនរូប។ វិទ្យាល័យ ជា ចាន់តូ ត្រូវបានបង្កើតឡើង ស្របតាមឆន្ទៈរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកសាងមូលធនមនុស្ស តាមរយៈការផ្តល់ឱកាសដល់សិស្សានុសិស្សនៅតាមទីជនបទឱ្យទទួលបានកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint