សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាង និងនិមន្តជាព្រះកិត្តិយសដ៏ឧត្ដុងឧត្ដមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិទ្យាល័យ ជា ចាន់តូ នៅស្រុកសន្ទុក

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាង និងនិមន្តជាព្រះកិត្តិយសដ៏ឧត្ដុងឧត្ដមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិទ្យាល័យ ជា ចាន់តូ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងលោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុ ដោយមានការនិមន្តចូលរួមពីសម្ដេចព្រះសង្ឃ ព្រះរាជាគណៈ និងមន្រ្តីសង្ឃ និងអាជ្ញាធរស្រុក-ឃុំ គណៈគ្រប់គ្រង នៃបណ្តាគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលជាច្រើនរូប។
វិទ្យាល័យ ជា ចាន់តូ ត្រូវបានបង្កើតឡើង ស្របតាមឆន្ទៈរបស់ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកសាងមូលធនមនុស្ស តាមរយៈការផ្តល់ឱកាសដល់សិស្សានុសិស្សនៅតាមទីជនបទឱ្យទទួលបានកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង