លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេសុីលប្រចាំកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេសុីលប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេសុីលប្រចាំព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនោះភាគីទាំងពីរក៏បានពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនាពេលអនាគតដែលមានដូចជា ភាពយន្ត ការតាំងពិព័រណ៍ម្ហូបអាហារជាដើម៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង