ឯកឧត្តម ស៊ុយ ឌីម៉ង់ ៖ “ចូលរួមផ្តល់ភាពកក់ក្តៅដល់ជនភៀសសឹក”

ខេត្តឧត្តរមានជ័យ ៖​ ក្រោមកំពូលសន្តិភាព ស្មារតីសាមគ្គី និងការចែករំលែកភាពកក់ក្តៅ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែនិងថាមពល ព្រមទាំងក្រុមការងារ បាននាំយកអង្ករ ថ្នាំសង្កូវ គ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាជូនដល់បងប្អូនជនភៀសសឹកចំនួន ៣៥០គ្រួសារ និងកាដូចំនួន ៣៧២ប្រអប់ ចែកជូនដល់កុមារា កុមារី ដែលកំពុងភៀសសឹកនៅស្រុកអន្លង់វែង ។
ទាំងអស់នេះជាអំណោយនិងសមានចិត្ត ដែលទទួលបានពីទឹកចិត្ត និងការចែករំលែកចូលរួមបរិច្ចាគរបស់ក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែនិងថាមពល ក្នុងស្មារតីខ្មែរតែមួយ៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង