យ៉ាងហោចណាស់មានគ្រាប់បែកចង្កោមមិនទាន់ផ្ទុះប្រភេទM46របស់សៀមឈ្លានពាន១គ្រាប់ក្នុងចំណោម១០គ្រាប់ បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់ដោយគ្រឿងចក្រ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញជួរមុខCMAC បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពានស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានគ្រាប់បែកចង្កោមប្រភេទM46 ចំនួន១០គ្រាប់ ស្រូបឆក់និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់។ ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡើយ!
សូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានអញ្ជើញវិលត្រឡប់ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការរបស់បងប្អូន!
ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងCMAC តាមរយៈទូរស័ព្ទដូចខាងក្រោម ៖
• ខេត្ដព្រះវិហារ៖
លេខទូរស័ព្ទ៖០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤
• ខេត្ដឧត្ដរមានជ័យ៖
លេខទូរស័ព្ទ៖០៩៧ ៨៥៧ ៥៦៦៦/០៩៧ ៧២១ ០២០០
• ខេត្តបន្ទាយមានជ័យ៖
លេខទូរស័ព្ទ៖០៩៧ ២០០ ១១៤១/០១២ ២៣១ ៤៤១/០៩៧ ៦៧៦ ២៣៣៨/០១៧ ៩៥៤ ៤៤៤
• ខេត្តបាត់ដំបង
លេខទូរស័ព្ទ៖០៩៧ ២០០ ១២៣៨/០៧១ ៩៥៥ ១១៦៨/០១២ ៣៨៣ ៩៥៩/០៨៦ ៦២៧ ៧៦៩
• ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៖
លេខទូរស័ព្ទ៖០៩៣ ៦៦៦ ១៦៩/០៨៨ ៨៦៦ ៦១៦៩/០៩៦ ៥០៦ ៤៤៤៧/០១៦ ៩១៧ ៧៩១
• ខេត្ដសៀមរាប៖
លេខទូរស័ព្ទ៖០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង