ព័ត៌មានជាតិ តាមពិត ករណីរ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុងស្ថិតនៅក្រុងបាវិតចឹងសោះ By MTV Today Last updated Jan 10, 2026 សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង ជុំវិញការផ្សព្វផ្សាយវីដេអូតាមបណ្តាញសង្គម ពាក់ព័ន្ធនិងករណី រ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា ថ្មីៗនេះមានការបង្ហោះផ្សាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងតិតុក (TikTok) ការ បញ្ចេញមតិ (Comment) និងការចែករំលែក (Share) ព្រមទាំងបណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធ ករណី រ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះករណីខាង លើនេះ រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ ជូនសាធារណជនថា៖ បន្ទាប់ពីទទួលបានព័ត៌មានដែលបានបង្ហោះ ផ្សាយនេះភ្លាម អធិការដ្ឋាននគរបាលក្រុងបាវិត បានចុះធ្វើការស្រាវជ្រាវ និងបានរកឃើញម្ចាស់ទ្រុងខាងលើ និងបានសាកសួរព័ត៌មានគាត់បានបំភ្លឺថាទ្រុងដែលបានដឹកនេះគឺគាត់ធ្វើដើម្បីទុកចិញ្ចឹមសត្វទេ តែនៅពេល ដឹកយកមកទុកនៅផ្ទះដោយសាររ៉ឺម៉កតូចជិះមិនអស់គ្នា កម្មករដែលដឹកទ្រុងមកនាំគ្នាចូលអង្គុយក្នុងទ្រុង។ នៅពេលដឹកមកផ្ទះតាមផ្លូវក៏មានអ្នកថតបង្ហោះធ្វើឱ្យមានការភ័នច្រឡំ។ បន្ទាប់ពីសាកសួរ និងស្តាប់ការបំភ្លឺរបស់ម្ចាស់ទ្រុងខាងលើរួចមក អាជ្ញាធរបានធ្វើការអប់រំ ណែនាំគាត់ កុំឱ្យដឹកទ្រុងដោយមានមនុស្សជិះខាងក្នុងបែបនេះទៀតនាំឱ្យសាធារណជនមានការភ័នច្រឡំ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint