ស្ថានការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា.ថៃ ព្រឹកនេះ

បច្ចុប្បន្នភាពអំពីស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គិតចាប់ពីម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ដល់ម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥
យោធភូមិភាគទី៥: ខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ។
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ៥:០០ល្ងាច – ៦:០០ព្រឹកនេះ យោធាថៃបាញ់ផ្លោង១៥០គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ៥:០០ល្ងាច – ៦:០០ព្រឹកនេះ យោធាថៃបន្តបាញ់ផ្លោង១២០គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ៥:០០ល្ងាច – ៦:០០ព្រឹកនេះ យោធាថៃបន្តបាញ់ផ្លោង៨០គ្រាប់បន្ថែមទៀតចូលភូមិសាស្ត្រភូមិជោគជ័យ។
– ម៉ោង ៧:៣០-៩:៣០យប់ យោធាថៃបានបាញ់ភ្លើងបំភ្លឺ ៤គ្រាប់ ចូលភូមិសាស្រ្តក្រុងប៉ោយប៉ែត បន្ទាយមានជ័យ។
– ម៉ោង ៨:០១យប់ យោធាថៃបានបាញ់ភ្លើងបំភ្លឺក្នុងភូមិសាស្ត្រឃុំថ្មដា។
– ម៉ោង ៩:៣០យប់ យោធាថៃបាញ់ផ្លោង៧គ្រាប់ចូលភូមិសាស្រ្តភ្នំព្រឹក្ស ។
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ៧:០០ព្រឹក កម្លាំងថ្មើរជើងយោធាថៃអមដោយរថពាសដែកព្យាយាមរុលចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ។
– ម៉ោង ៧:១២ព្រឹក កម្លាំងថ្មើរជើងយោធាថៃអមដោយរថក្រោះបន្តព្យាយាមរុលចូលភូមិសាស្ត្រភូមិជោគជ័យបន្ថែមទៀត។

ព័ត៌មានដែលជាប់ទាក់ទង