មន្ត្រីការបរទេសចិន បានជួបតាមទូរសព្ទដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និង រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីពិភាក្សាអំពីសង្គ្រាមរវាងប្រទេសទាំងពីរ
ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសចិន បានជួបតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និង រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីពិភាក្សាអំពីសង្គ្រាមរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសចិន វាយតម្លៃថា ការប៉ះទង្គិចគ្នាលើកនេះ គឺមានទំហំធំជាងលើកមុនយ៉ាងខ្លាំង។
ភាគីកម្ពុជា និងថៃ បង្ហាញឆន្ទៈស្វាគមន៍ប្រេសិតពិសេសចិន ដែលនឹងមកជួយសម្របសម្រួល ហើយសង្ឃឹមថា ចិននឹងចូលរួមដើរតួនាទីកាន់តែសំខាន់ក្នុងការបន្ថយភាពតានតឹង និងកសាងសន្តិភាពឡើងវិញ៕ by CN

