ព័ត៌មានជាតិ «ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹករលឹកជានិច្ចដល់ប្រជានុរាស្រ្តជាកូនចៅ» By MTV Today On Dec 18, 2025 «ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹករលឹកជានិច្ចដល់ប្រជានុរាស្រ្តជាកូនចៅ» ក្នុងព្រះរាជហឫទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ និងការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជារាស្ត្រដែលជាជនភៀសសឹក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពសបំផុត ព្រះអង្គសព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយចែកជូនដល់ប្រជារាស្ត្ររបស់ព្រះអង្គដែលបានផ្លាស់ទីពីស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មកកាន់ទីកន្លែងសុវត្ថិភាពចំនួន៥ទីតាំង នៅខេត្តកោះកុង ដែលពុំទាន់ទទួលបានអំណោយពីសប្បុរសជននៅឡើយ សរុបចំនួន ៨៦៩គ្រួសារ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានយកមកជូនដល់ប្រជារាស្ត្រចំនួន ៨៦៩ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ចំនួន១បាវ ស្មើ ៥០គក ឃីតចំនួន ១ ក្នុងនោះមានមុង១ ភួយ១ ក្រមា១ សារុង១ អាវយឺតមានផ្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ១ មី ចំនួន២កេស ត្រីខ ចំនួន១០កំប៉ុង ទឹកត្រី ចំនួន ១យួរ ស្មើនឹង៦ដប ទឹកស៊ីអ៊ីវ ចំនួន ១យួរ ស្មើនឹង៦ដប ទឹកដោះគោខាប់ ចំនួន ១០កំប៉ុង ទឹកបរិសុទ្ធ ចំនួន២កេស កន្ទេល ចំនួន១ តង់កៅស៊ូ ទំហំ ៤មគុណនឹង៦ម ចំនួន១ និងថវិកាចំនួន ៤០០.០០០ (បួនរយពាន់រៀល)៕ Share FacebookTelegramEmailLinkedinPrint