ថ្លែងការណ៍ព័ត៌មានជាតិសន្តិសុខសង្គម ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការច្រានចោលចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល By MTV Today On Dec 14, 2025 ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃដែលបានឈ្លានពានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះ។ Share FacebookTelegramEmailLinkedinPrint