ខេត្តកំពត ៖ ម្តងនេះ ស្នងការខេត្តកំពតអស់ភាពអត់ធ្មត់ហើយ លោក ម៉ៅ ច័ន្ទមធុរិទ្ធ លោកបានឲ្យ Admin សរសេរក្នុងផេករបស់ស្នងការខេត្តដែលមានន័យទាំងស្រុងដូចខាងក្រោម ៖
“សូមចិត្តបងៗក្រុមម៉ូតូធំ ខ្ញុំដឹងថាម៉ូតូកំលាំងចាប់ពី 1000 CC ឡើងទៅបំពុងសុឺមាំងត្រូវតែលឺខ្លាំងហើយ ព្រោះវាត្រូវបានគេបំពាក់តាំងពីក្រុមហ៊ុនមកម្លេះ នៅពេលបើកបរតាមផ្លូវជាតិនោះវាមិនអីទេ តែនៅទីប្រជុំជន និងនៅក្នុងក្រុងសូមបងៗមេត្តាកុំបើកលឿនៗពេកព្រោះសំលេងអាចរំខានដល់បងប្អូនប្រជាពលរដ្ឋនិងក្មេងៗកំពុងសំរាក មួយវិញទៀតសូមកុំបង្ហោះនៅតាមទីសាធារណៈអីព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកផ្សេងទៀតនាំអោយកើតបញ្ហាកាន់តែច្រើន ហើយបើសមត្ថកិច្ចខ្ញុំឃាត់បានដូចដឹងហើយថាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលគឺដកទុករយៈពេលបីខែ ។ ខ្ញុំសង្ឃឹមថាបងៗក្រុមម៉ូតូធំនឹងចូលរួមសហការជាយើងខ្ញុំ ។ សូមអរគុណទុកជាមុនបាទ”។
យើងទាំងអស់គ្នាដឹងហើយថា ដោយសារសម្លេងលឺខ្លាំងរបស់ម៉ូតូទាំងនោះ រំខានអារម្មណ៍បងប្អូនប្រជាពលរដ្ឋ និងសម្លេងរំខានការសម្រាក និងប៉ះពាល់ដល់មនុស្សចាស់ក្មេង ជាពិសេសប្រជាជនដែលកំពុងស្រាកឈឺក្នងមន្ទីរពេទ្យក្នុងក្រុងទាំងមូល៕


ព័ត៌មានដែលជាប់ទាក់ទង
