លោកជំទាវ បាន ស្រីមុំ ​ជម្រាប​ជូន​លោក​អភិបាល​ខេត្ត​ស្រះកែវ​ថា ៖ យើងមិនបានស្នើសុំជំនួយរបស់អ្នកទេ ជាថ្មីម្តងទៀត យើងមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពាននេះ

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានលើកឡើងយ៉ាងនេះតាមបណ្តាញសង្គមថា “សូម​ជម្រាប​ជូន​លោក​ ប៉ារីនយ៉ា ផុទ្ធិសាត អភិបាល​ខេត្ត​ស្រះកែវ​ថា លោក​អត់ដឹង​អំពី​ប្រវត្តិស្ពាន​ព្រំ​-​បាន​ប៉ាក់​កាដ​ទេ ។ ប្រទេស​កម្ពុជា​មាន​សមត្ថភាព​រួម​ទាំង​ធនធានក្នុង​ការ​សាងសង់​ស្ពាន​នេះ​តាំងពី​២០​ឆ្នាំ​មុន​មក​ដោយ​គ្មាន​ជំនួយ​ពី​អ្នក​។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសថៃបានសន្យា និងស្នើសុំសាងសង់ យើងបានពន្យារពេលការសាងសង់ជាយូរណាស់មកហើយ ដោយសារតែស្ថានការណ៍នយោបាយក្នុងប្រទេសអ្នកប្រែប្រួលឥតឈប់ឈរ។ កម្ពុជាតែងតែយោគយល់ និងគិតពីមិត្តភាព និងភាពជាអ្នកជិតខាង។ គម្រោងនេះមិនមែនជាសកម្មភាពនៃជំនួយមនុស្សធម៌ទេ។ អ្នកស្នើសុំធ្វើគម្រោងនេះ យើងមិនបានស្នើសុំជំនួយរបស់អ្នកទេ។ ជាថ្មីម្តងទៀត យើងមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពាននេះ 🇰🇭
សូមជូនពរអ្នកជោគជ័យគ្រប់បេសកកម្ម និងទទួលបានស្នាដៃក្នុងជិវិតការងាររបស់អ្នកចុងក្រោយមុននឹងចូលនិវត្តន៍”៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង